(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ ចុះជួយស្រុកស្វាយចេក និងមន្ដ្រីក្រោមឱវាទជាច្រើននាក់ ទៅជួយជួសជុលផ្ទះប្រជាពលរដ្ឋ៣៧ខ្នង ក្នុងស្រុកស្វាយចែក ស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ដែលបានជួបគ្រោះធម្មជាតិខ្យល់កន្ដ្រាក់ ព្រមទាំងបាននាំយក ស័ង្កសីជាង៥០០សន្លឹក ទៅជាមួយផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ដ្រាក់ផងនោះ ទើបបណ្ដាលឲ្យផ្ទះក្នុងស្រុកស្វាយចែក៣៤ខ្នងរងការខូចខាត ស្រុកភ្នំស្រុកខូចខាត ២ខ្នង និងស្រុកអូរជ្រៅ១ខ្នងផងដែរ៕