(ភ្នំពេញ)៖ សមាគម អ្នកស្រលាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្តែងការព្រួយបារម្មណ៍ ចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយ របស់ខ្លួន។

សេចក្តីប្រកាសរបស់សមាគម អ្នកស្រលាញ់បរិស្ថាន និងសង្គម បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម មានការព្រួយបារម្មណ៍ ចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយ របស់ខ្លួន ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និង ការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិទៅវិញ»

សមាគម អ្នកស្រលាញ់បរិស្ថាន និងសង្គម ស្នើសុំឱ្យឱ្យ លោក អេឡិចបញ្ឈប់នយោបាយបំបែកបំបាក់ជនជាតិខ្មែរតទៅមុខទៀតទៅ ហើយស្នើឱ្យលោកអាណិតដល់ពលរដ្ឋខ្មែរដែលទើបងើបពីសង្គ្រាមហើយទទួលបានក្តីសុខដូចសព្វថ្ងៃ៕