(តៃវ៉ាន់)៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង​ផ្ទុះឆេះ​ចេញ​ជា​អណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ​ នៅលើដងផ្លូវ Highway មួយកោះតៃវ៉ាន់ នេះបើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិច។

រថយន្តក្រុងដឹកអ្នកដំណើរខាងលើ ត្រូវបានគេដឹងថា បានធ្វើដំណើរចេញពីទីក្រុង Taoyuan ទៅកាន់​អាកាស​យានដ្ឋាន Taiwan Taoyuan International Airport ក៏ស្រាបតែជួបឧប្បទ្ទវហេតុនៅចន្លោះម៉ោង១រសៀល។

ពាក់ព័ន្ធករណីខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនោះទេ​ ដោយគ្រាន់តែដឹងថា មនុស្សនៅ​លើ​រថយន្តក្រុងនោះ សុទ្ធសឹងជាភ្ញៀវទេសចរណ៍ទាំងអស់៕