ចូរប្រាប់មនុស្សជាទីស្រលាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៥០នាក់
24-05-2023 17:25
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១២ករណី និងដឹកជញ្ជូនរក្សាទុក៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៩០៨ករណី ឃាត់មនុស្ស៦,៩៥៧នាក់ (ស្រី៤៣៥នាក់)៕