(ព្រះសីហនុ)៖ មន្រ្តីរាជការ-គ្រូបង្រៀនបច្ចេកទេសបម្រើការងារ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងទៅកាន់ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយប្តឹងអំពីការដឹកនាំរបស់លោកស្រី នាយិកា និងលោកនាយករងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ។
យោងតាមពាក្យបណ្តឹងប្តឹងមកកាន់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សំណើរប្តឹងលោកស្រីនាយិកា និង លោកនាយករងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ គឺដោយសារតែមន្រ្តីរាជការ-គ្រូបង្រៀនបច្ចេកទេស មើលឃើញថា ប្រធានអង្គភាពនេះ បានធ្វើឲ្យអង្គភាពស្ថាប័នរដ្ឋឲ្យទៅជាអង្គភាព ស្ថាប័នក្រុមគ្រួសារ ព្រមទាំងអសមត្ថភាពក្នុងការដឹកនាំទៀតផង។
យោងតាមពាក្យបណ្តឹងដដែលបានទទូចឲ្យរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយបញ្ហានេះ ឲ្យទាន់ពេលវេលាដើម្បីឲ្យមានគុណភាព តម្លាភាព និងប្រសិទ្ធភាពការងារ របស់ក្រសួងផងដែរ។
សូមអានខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹងរបស់ មន្រ្តីរាជការ-គ្រូបង្រៀនបច្ចេកទេសបម្រើការងារ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ៖