(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន ជនបរទេស៣១នាក់ ដែលចូលមកស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា ដោយមានកិច្ចសហការ ជាមួយកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងជំនាញឃាត់ខ្លូន បានជនបរទេស៣១នាក់ ស្រី៣នាក់ បន្ទាប់ពីចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ ដោយគ្មានច្បាប់អនុញ្ញាតិ នៅក្នុងសិប្បកម្មឈើមួយកន្លែង ផ្ទះលេខ៨៨ ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងនៅកំពង់ផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោយពីឃាត់ខ្លួន ជនបរទេសទាំង៣១នាក់នេះ ត្រូវបានបញ្ជូនខ្លូនសាកសួរនៅ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់៕