Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេសហជីពធំ២បន្ថែមទៀត ចេញមក​ប្រឆាំង​ លោក សម រង្ស៊ី ផ្ទួនៗគ្នា រឿងស្នើឱ្យ EU​ បិទការ​នាំចេញ​សម្លៀកបំពាក់​ពីកម្ពុជា​

19-07-2016 10:50

(ភ្នំពេញ)៖ សហភាពជាតិកម្ពុជាការពារកម្មករ និងសហភាពសិទ្ធិកម្មករកម្ពុជា ដែលមានសមាជិករាប់មឺុននាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តចេញមកប្រកាសប្រឆាំងខ្លាំងៗ ទៅលើមេបក្សសង្គ្រោះជាតិ លោក សម រង្សីុ ដែលបានស្នើឱ្យសហគមអឺរ៉ុប បិទការនាំចេញផលិតផល វាយនភ័ណ កាត់ដេរសម្លៀកបំពាក់ ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។

ក្រុមសហជីពទាំងនោះបានថ្កោលទោសថា "ទង្វើរបស់មេដឹកនាំដឹកនាំបក្សប្រឆាំនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាង៣លាននាក់ និងកម្មករនិយោជិតជាង៨០ម៉ឺននាក់ទៀត ជាពិសេសធ្វើខូចប្រយោជន៍ ជាតិយ៉ាងធ្ងន់ធ្ងរ ពីព្រោះទីផ្សារសហគមអឺរ៉ុប ជាទីផ្សារធំជាងគេនៃការនាំចេញផលិតផលរបស់កម្ពុជា"។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។

បទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះបើយោងតាមការ ដកស្រង់ចេញពីវិទ្យុបារាំង RFI។  

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់ក្រុមសហជីព ដែលសម្ដែងនូវការប្រឆាំងចំពោះលោក សម រង្ស៊ី៖