(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា រយៈពេល៧ថ្ងៃនេះ កម្ពុជានៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចំណែកឯតំបន់វាលទំនាប់ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីធម្យមទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦៕