Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់នៅស្រុកស្វាយជ្រំុបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នង តែគ្មានអ្នករងរបួស

19-07-2016 10:10

(ស្វាយរៀង)៖ ផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នងត្រូវបានដួលរលំ និងរបើកដំបូល ដោយសារតែបាតុភូតធម្មជាតិខ្យល់កន្រ្តាក់យ៉ាងខ្លាំង ស្ថិតនៅតាមបណ្តាឃំុ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

មន្រ្តីអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ផ្ទះដួលរលំដោយសារខ្យល់កន្ត្រាក់នោះមាននៅឃុំក្រោលគោ៣ខ្នង ឃុំគោកព្រីង១ខ្នង និងឃុំឈើទាល៩ខ្នង។

មន្រ្តីអាវុធហត្ថបានបន្តទៀតថា ក្រោយមានបាតុភូតធម្មជាតិនេះកើតឡើង ក្រុមការងារបានចុះជួយស្រុក អាជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធបានចុះជួយក្នុងការរៀបចំរុះរើ និងសាងសង់ផ្ទះប្រជាពលរដ្ឋ​ ដែលបានដួលរលំដោយសារខ្យល់កន្ត្រាក់ភ្លាមៗផងដែរ។

សម្រាប់ហេតុការណ៍គ្រោះធម្មជាតិមួយនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ៕