(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ក្រុមអង្គការសង្គមស៉ីវិល (NGO) មួយចំនួន ផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន កុំយកយុវជន និងប្រជាកសិករធ្វើជាឈ្នាន់នយោបាយ នាំឲ្យបង្កបញ្ហាដល់ខ្លួនឯង និងក្រុមគ្រួសារ ដែលមិនបានហុចផលចំណេញជូនសង្គមជាតិ។

តាមរយៈវីដេអូមួយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ហេង សំណាង បានចាត់ទុកថា គោលនយោបាយមិនល្អនេះហើយ ដែលធ្វើឲ្យយុវជនឈប់ចូលរួម និងធ្វើកិច្ចការជាមួយ ដោយសារតែធ្វើមិនចំណេញដល់សង្គមជាតិរបស់ខ្លួន៕

ខាងក្រោមនេះជាវីដេអូ៖