(ពោធិ៍សាត់)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៩ ខែកក្កដានេះ បានបង្ហាញរបាយការណ៍ នៃការពិនិត្យ និងស្រាវជ្រាវរបស់លោក ទុង ធីរម្យ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ពាក់ព័ន្ធនឹងការកាប់រានឈូស ឆាយដីព្រៃឈើ នៅតំបន់ភ្នំតាកុច ស្ថិតនៅក្នុងឃុំឈើតុំ និងឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់ពីប្រជាពលរដ្ឋ បានដាក់ពាក្យប្តឹងមកកាន់ ACU ឲ្យជួយដោះស្រាយ។
បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពួកគាត់បានចោទប្រកាន់ ឈ្មោះ នៅ វង្ស ជាអនុប្រធានភូមិ ឈ្មោះ សេង ហៀង សមាជិកភូមិ ឈ្មោះ ញាំង ញិល ជាប្រជាការពារ ភូមិអន្សាចំបក់ និងឈ្មោះ គុល សុគុន ជាមេភូមិក្បាលទាហាន ឈ្មោះ ចាន់ បារាំង មេបញ្ជាការរងផ្នែកប្រតិបត្តិការ សឹករងស្រុកក្រគរ ថាបានឈូសឆាយរំលោភយកដីព្រៃ។
យោងតាមការចុះពិនិត្យ និងស្រាវជ្រាវរបស់ លោក ទុង ធីរម្យ បានរកឃើញថា ឈ្មោះ ចាន់ បារាំង ឈ្មោះ មោគ សុខា និងឈ្មោះ នូវ វង្ស ពុំមានឯកសារស្របច្បាប់ឡើយ ដូច្នេះគួររៀបចំចងក្រងសំណុំ រឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ស្រាវជ្រាវ របស់លោក ទុង ធីរម្យ ទាំងស្រុង៖