(ភ្នំពេញ)៖ ប្រជាពលរដ្ឋទាំងអស់ នឹងលែងមានការព្រួយបារម្ហអំពីការស្វែងរកមន្ទីរពេទ្យក្នុងការពិនិត្យសុខភាពទូទៅ សម្រាលបុត្រ សង្គ្រោះបន្ទាន់ភ្លាមៗ ព្យាបាលជំងឺធ្ងន់ធ្ងរ និងព្យាបាលជំងឺលំបាកមានកូនទៀតហើយ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្កើតឡើងតាមស្តង់ដារអន្តរជាតិ ដោយគិតគូរពីអ្នកជំងឺតាមរយៈការផ្តល់នូវតំលៃសមរម្យ សេវាកម្មល្អ គុណភាពនៃព្យាបាលខ្ពស់ និងឈរលើជំហរជួយសង្គ្រោះអ្នកជំងឺជាអាទិភាព។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រមូលផ្តុំដោយវេជ្ជបណ្ឌិតឯកទេសជំនាញៗ មានបទពិសោធន៍ជាច្រើនឆ្នាំទាំងជនជាតិខ្មែរ និងជនជាតិបរទេស បំពាក់នូវម៉ាស៊ីន ឧបករណ៍ និងបរិក្ខារទំនើបៗឈានមុខគេបង្អស់ សម្រាប់រង់ចាំជួយពិនិត្យ និងព្យាបាលជូនប្រពលរដ្ឋកម្ពុជា ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

តម្លៃនៃការពិនិត្យសុខភាពទូទៅ មានតម្លៃចាប់ពី ១២០ដុល្លារ លោកអ្នកនឹងទទួលបានការពិនិត្យចាប់ពី១៤មុខងារ ដល់ ២៧មុខងារ និងជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ ខណៈដែលអ្នកបច្ចេកទេសបញ្ជាម៉ាស៊ីនសុទ្ធសឹងតែជាជនបរទេស ហើយរាល់ការបកប្រែលទ្ធផលនៃការថត គឺធ្វើនៅប្រទេសសឹង្ហបុរី ដោយក្រុមហ៊ុន MEDISOL SOLUTIONS ដែលជាក្រុមហ៊ុនផ្នែកថតរូបវេជ្ជសាស្រ្តឈានមុខគេនៅប្រទេសសឹង្ហបុរី។

ចំពោះ កញ្ចប់សម្រាលដោយធម្មជាតិ នៅឯមន្ទីរពេទ្យអន្តរជាតិអរៀនដា មានតម្លៃត្រឹមតែ ១០៩៩ដុល្លារតែប៉ុណ្ណោះ (មានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញក្នុងការចូលរួមបង្កើតរហូតដល់ ០៩ នាក់)។ មិនតែប៉ុណ្ណោះលោកអ្នក នឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលទិញកញ្ចប់សម្រាលទៀតផង។ នេះសបញ្ជាក់ថាមន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូននូវតម្លៃសមរម្យបំផុតជាមួយសេវាកម្ម និងគុណភាពតាមស្ដង់ដាអន្តរជាតិសម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង។

មន្ទីរពេទ្យអន្តរជាតិ អរៀនដាយើងខ្ញុំមានអាស័យដ្ឋាននៅអគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 232 789 / 078 233 789 / 096 6233 789 ៕