(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ដេញថ្លៃលក់ឈើចំនួន ២៦៥.៣៣៤ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន ៣៧៨,៤១៩,៤៤០រៀល ជិត ១០ម៉ឺនដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ឈើដែលដាក់ឲ្យដេញថ្លៃនេះ គឺជាឈើដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ចាប់បាននាពេលកន្លងមក ហើយកំពុងរក្សាទុកនៅក្នុងខេត្តស្ទឹងត្រែង។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ការដេញថ្លៃនឹងធ្វើនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តស្ទឹងត្រែង៕