(កូរ៉េខាងជើង)៖ យោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះថា កូរ៉េខាងជើងបាញ់មីស៊ីល៣គ្រាប់ទៀតហើយ ធ្លាក់ចូលទៅកាន់សមុទ្ររបស់ជប៉ុន។ ដោយមានចំងាយប្រមាណ៥០០-៦០០គីឡូម៉ែត្រ។
មេបញ្ជាការកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីប្រកាសឲ្យដឹងថា គ្រាប់មីស៊ីលទាំង៣គ្រាប់នោះ គឺបានបាញ់ចេញទីក្រុង Hwang Ju ភាគខាងលិចនៃទីក្រុងនោះ។ ការបាញ់ជាថ្មីរបស់កូរ៉េខាងជើងនេះ ជាការគំរាមដល់កូរ៉េខាងត្បូង ដែលបានសហការជាមួយសហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល នៅប្រទេសកូរ៉េខាងត្បូង៕