(កូឡាឡុំាពួ)៖ អាកាសយាន្តដ្ឋានអន្តរជាតិ Penang របស់ម៉ាឡេស៊ី បានរងការវាយប្រហារដោយគ្រោះទឹកជំនន់ នៅថ្ងៃចន្ទបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យទឹកហូរចូលទៅក្នុងសាលនៃអគារអាកាសយាន្តដ្ឋាន ប៉ុន្តែទោះយ៉ាងណាជើងហោះហើរទាំងចូល និងចេញ នៅអាកាសយាន្តដ្ឋាន នៅតែប្រតិបត្តិការដដែល នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
តំបន់ Teluk Bahang នៃរដ្ឋ Penang ត្រូវបានវាយប្រហារដោយ គ្រោះទឹកជំនន់ភ្លាមៗដ៏អាក្រក់មួយនៅក្នុងឆ្នាំនេះ ដោយសារព្យុះភ្លៀងបានចាប់ផ្តើមធ្លាក់តាំង ពីព្រឹកថ្ងៃចន្ទនេះ។ កម្រិតទឹកនៅតំបន់មួយចំនួន បានកើនឡើងដល់កម្រិតលើក្បាលជង្គង់ ហើយរថយន្តមួយចំនួនបានជាប់គាំងដោយសារទឹកជំនន់។
ភ្លៀងធ្លាក់យ៉ាងខ្លាំង បានកើនឡើងដល់កម្រិត១៩០មីលីម៉ែត្រ បានបណ្តាលឲ្យទឹកទន្លេ Teluk Awak ហូរហៀមកលើច្រាំង។ ក្រុមមន្ត្រីជំនាញនៃក្រុមប្រឹក្សាទីក្រុង Penang និងមន្ទីរប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូ ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះទឹកជំនន់ ដើម្បីជួយដល់ប្រជាជន៕