(ភ្នំពេញ)៖ គិតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សដែលបម្រើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបបានចំនួន៣លើក និងបានផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនពួកគាត់ សរុបស្នើនឹង៩,៨២២ប័ណ្ណ។

ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានប័ណ្ណ ប.ស.ស នោះរួមមាន៖

* ផ្សារទាំង២៥ សរុបចំនួន៣,២៧៥ ប័ណ្ណបានចែកជូនសមាជិករួចរាល់
* សមាគមកង់បី ចំនួន២ (សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព) សរុបចំនួន ២,១៣៣ប័ណ្ណ បានចែកជូនសមាជិករួចរាល់
* គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចែកជូនដល់ដៃអាជីវករផ្សារទាំង២៥ គ្រប់ៗគ្នារួចរាល់ សរុបចំនួន៤,៤១៤ប័ណ្ណ
* បានរៀបចំដាក់ពាក្យស្នើសុំប័ណ្ណថ្មីបន្ថែមសរុប២,៣៤៨ ប័ណ្ណ ប៉ុន្តែពុំទាន់បានទទួលនៅឡើយ។

សមាជិក-សមាជិកាគណបក្ស ដែលទទួលបានប័ណ្ណ ប.ស.ស មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តមេត្តារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែគិតគូរជួយសម្រាលជីវភាព និងទុក្ខលំបាករបស់ពួកគាត់ជាប់ជាប្រចាំ។

ជាមួយគ្នានេះ ពួកគាត់សូមធ្វើការប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បានបន្តការដឹកនាំប្រទេសគ្រប់អាណត្តិ ដើម្បីរក្សាបាននូវសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនដូចអរិយប្រទេស សម្រាប់ទុកជាកេរ្តិ៍ដំណែលឲ្យយកូនចៅជំនាន់ក្រោយៗទៀត៕