គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញ ឆក់យកជីវិតមនុស្ស៦នាក់ រងរបួសធ្ងន់ស្រាល១៤នាក់
19-07-2016 07:05
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន១១លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ១លើក, កត្តាយានយន្ត១លើក, បត់គ្រោះថ្នាក់១លើក។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៩០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៣៣៤គ្រឿង និងពិន័យសរុប ១,៥៧៥ គ្រឿង ៕