(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៥​ករណី​ ឃាត់​មនុស្ស​១១​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​៥​នាក់ ​មុខសញ្ញា​ប្រើប្រាស់​៦​នាក់ និងដកហូត​មេ​តំ​ហ្វេ​តា​មីន (ice) ២.៦២​ក្រាម​ និង​៣​កញ្ចប់​តូច​។​

ជនសង្ស័យទាំង១១នាក់ ត្រូវបានឃាត់ខ្លួននៅ រាជធានីភ្នំពេញ​ បង្ក្រាប១​ករណីឃាត់ខ្លួន​៤​នាក់​, ខេត្ត​កណ្ដាល បង្ក្រាប​១​ករណី​ឃាត់ខ្លួនម្នាក់, ខេត្ត​កំពង់ឆ្នាំង បង្ក្រាប១​ករណី​ឃាត់ខ្លួន​ម្នាក់ និងខេត្តបន្ទាយ​មាន​ជ័យ​ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៥​នាក់៕​