Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី២២ ខែឧសភា ដែលច្រានចោលលិខិតរបស់ លោក ជា ប៉ូច (Video inside)

22-05-2023 19:41

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ដែលច្រានចោលលិខិតចំហររបស់ លោក ជា ប៉ូច សមាជិកអចិន្រ្តៃយ៍គណបក្សភ្លើងទៀន។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំទទួលយកការបំភ្លឺរបស់ គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ ឧសភា ២០២៣ ដូចមានភ្ជាប់មកជាមួយនេះ»

សម្តេ​ចបានបន្តថា៖ «ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នកណាជាអ្នកបញ្ជាឲ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ ជាមួយអ្នកនៅបាងកក៏ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច
មួយប៉ុណ្ណោះ»