(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងដឹកនាំគណៈប្រតិភូក្រសួង ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបន្ថែមទៀត នាសប្ដាហ៍ខាងមុខនេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស ដែលទើបទទួលបាននៅព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីតបតាមការអញ្ជើញរបស់លោក សាលើមសៃ កុំម៉ាស៊ីត រដ្ឋមន្ដ្រីការបរទេសឡាវ៕
សេចក្ដីលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងនៅខាងក្រោមនេះ៖