(ភ្នំពេញ)៖ កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅរាជធានីភ្នំពេញ បានសរសេរលិខិតរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននិយាយប្រាប់ឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារសម្លៀកបំពាក់នាំចេញពីកម្ពុជាទៅកាន់សហគន៍អឺរ៉ុប។

លិខិតរបស់កម្មករ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជាធ្វើជា គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតប​ទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។

លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់ នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាអឺរ៉ុប​ធ្វើដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការ ចេញផ្សាយ របស់វិទ្យុបារាំង RFI ។

ខាងក្រោមនេះជាលិខិតរបស់កម្មករនៅចោមចៅ៖