(ភ្នំពេញ)៖ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ (VKYUF) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបន្តប្រកាសចេញមកថ្កោលទោសចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានស្នើឱ្យសហគមអឺរ៉ុប ឈប់ទទួលសម្លៀកបំពាក់ដែលផលិតនៅកម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
តាមសេចក្ដីថ្លែងការណ៍របស់ VKYUF បានឱ្យដឹងថា «ទង្វើរបស់លោក សម រង្ស៊ី បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពសាហាវពិសពុល បំបែកឆ្នាំងបាយកកម្មករនិយោជិតជាង៨០ម៉ឺននាក់ និងបំផ្លាញជីវភាពប្រជាជនកម្ពុជាទាំងមូល»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។
បទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះបើយោងតាមការ ដកស្រង់ចេញពីវិទ្យុបារាំង RFI។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ៖