(តាកែវ)៖ ក្រុមយុវជនសង្គមស៊ីវិល ដែលធ្លាប់រងគ្រោះមនោគមវិជ្ជានយោបាយខ្មៅកខ្វក់ បានបន្តសកម្មភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយគោលនយោបាយវប្បធម៌មិនល្អរបស់គណបក្សប្រឆាំង សំដៅលុបបំបាត់មនោគមទុច្ចរិតរបស់បក្សប្រឆាំង។

ក្នុងវេទិកាសាធារណៈនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តតាកែវ បណ្ដាញយុវជនខ្មែរមហានគរ និងបណ្ដុះអង្គការសង្គមស៉ីវិលនានា បានឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដើម្បីបើកកកាយការពិតអំពីនយោបាយខ្មៅកខ្វក់ និងវិធីសាស្រ្តរំដោះខ្លួនចេញ និងនាំគ្នាលុបបំបាត់នៅឥទ្ធិពលដែលបង្កឡើងដោយក្រុមជ្រុលនិយម។

ក្នុងនោះពួកគេ បានបោះពុម្ភផ្សាយនូវសៀវភៅខៀវ ដែលរៀបរាប់អំពីនយោបាយមនោគមទុច្ចរិតរបស់បក្សប្រឆាំង ព្រោះពួកគេជាសាក្សីយ៉ាងសំខាន់ ក្នុងហេតុការណ៍នានាកន្លងមក៕