(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិបង្រៀនដំបូងបង្អស់ នឹងត្រូវបង្កើតឡើងនៅកម្ពុជា ដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាព នៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ, ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់កម្ពុជា។

មន្ទីរពេទ្យបង្រៀន UHS ត្រូវបានបង្កើតឡើងក្រោមផែនការអភិវឌ្ឍជាតិ មានកម្ពស់៧ជាន់ ដែលផ្ដល់សេវាវេជ្ជសាស្ដ្រ និងឧបករណ៍ទំនើបៗ។ ការអប់រំនិស្សិតវិទ្យាសាស្ដ្រសុខាភិបាល ជាមួយការបណ្ដុះបណ្ដាលជាប្រព័ន្ធ និងផ្នែកគ្លីនិក។

ក្នុងដំណាក់កាលនេះ មន្ទីរពេទ្យបង្រៀន UHS នឹងត្រូវដំណើរការចំនួន២០០គ្រែ ហើយផ្នែកវេជ្ជសាស្ដ្រនឹងពង្រីករហូតដល់៤០០គ្រែ នៅពេលអនាគត បន្ទាប់ពីប្រតិបត្តិការជោគជ័យលើ២០០គ្រែដំបូង។