(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផលនានារបស់វត្តអូរមុនីសុត្ថារាម ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

លោក វ៉ី សំណាង បានឲ្យដឹងថា វត្តនេះកកើតឡើងជាង១០០ឆ្នាំទៅហើយ។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត (បីឆ្នាំ ប្រាំបីខែ និង២០ថ្ងៃ) ក៏មិនខុសពីវត្តដទៃនៃព្រះរាជាណាចក្រកម្ពុជាដែរ គឺត្រូវបានរបបខ្មែរក្រហមបំផ្លាញចោលទាំងស្រុង៕