(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈយុវជនថ្នាក់កណ្តាលរបស់បក្ស បានសម្តែងនូវការសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោក ជួន ចាន់ភារុណ អនុប្រធានអចិន្ត្រៃយ៍ក្រុមសិក្សា និងផលិតមាតិកាចំណុះផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលឪពុកបង្កើតបានទទួលមរណភាព។

ឧបាសក ឈូក ចាន់ថន ឪពុកបង្កើតលោក ជួន ចាន់ភារុណ បានទទួលមរណភាពនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

យុវជនថ្នាក់កណ្តាលរបស់បក្សប្រជាជនកម្ពុជា ចាត់ទុកមរណភាពឧបាសក ឈូក ចាន់ថន គឺជាការបាត់បង់ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌គ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយចិត្តបីបាច់ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម៕