(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះជួយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការនី ចំនួន៦,០០០ជាងនាក់ ក្នុងរោងចក្រខាលីនតុន ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ, លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌល កំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក លោកស្រីតំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងសមាជិកព្រឹទ្ធសភាមណ្ឌលកំពង់ចាម ប្រធាន អនុប្រធាន សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា។

ពិធីនេះធ្វើនៅក្នុងបរិវេណរោងចក្រ ខាលីនតុន ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕