(ភ្នំពេញ)៖ លោកនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា និងលោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នៃស្នងការរាជធានីភ្នំពេញ និងជាប្រធានសមាគម អតីតយុទ្ធជនរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជំបូកសរុបលទ្ធផល អនុវត្តការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ ក្នុងឆ្នាំ២០១៦។
ក្នុងឱកាសនេះ ក៏មានការចូលរួមពីប្រធាន អនុប្រធានគណៈជំនាញនៃសមាគមអតីតយុទ្ធជនកម្ពុជា, អនុប្រធានសមាគមរាជធានីភ្នំពេញ និងមន្រ្តីរាជការជាច្រើននាក់ទៀត។ ជាមួយគ្នានេះ សមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ក៏បើកប្រាក់បេឡាមរណសង្គ្រោះ ដល់គ្រួសារអតីតយុទ្ធជន ចំនួន១១គ្រួសារ ផងដែរ៕