(កំពង់ស្ពឺ)៖ ករណីភ្លៀងលាយខ្យល់កន្ទាក់មួយ បានបោកបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ជាបន្តបន្ទាប់ចំនួន៦ខ្នង ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ហេតការណ៍ដ៏អាក្រក់នេះ កើតឡើងនៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដែលបណ្តាលឱ្យប៉ះពាល់ផ្ទះប្រពលរដ្ឋ ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខូចខាតចំនួន៤ខ្នង និងនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខូចខាតចំនួន២ខ្នង ដែលផ្ទះមួយចំនួនបានប៉ើងដំបូល ហើយមួយចំនួនទៀត ត្រូវដើមឈើរលំសង្កត់៕