(ភ្នំពេញ)៖ លោក ហ៊ុយ ស្រគៀល ជាខ្មែរទទួលបានសញ្ជាតិអាមេរិកមួយរូប ដែលតែងតែអត្ថាធិប្បាយលើបណ្តាញសង្គមរិះគន់លើរាជរដ្ឋាភិបាល ហើយលោកមានសមានចិត្តខ្ពស់ជាមួយក្រុមបក្សប្រឆាំងអតីតបក្សសង្គ្រោះជាតិ។
ក្នុងពេលដែលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម លោក ហ៊ុយ ស្រគៀល បានចូលមកលេងស្រុកកំណើត បន្ទាប់ពីខកខានមកកាន់ស្រុកខ្មែរអស់រយៈពេល ១៣ឆ្នាំ។ ជាមួយដំណើរមកលេងស្រុកកំណើត លោក ហ៊ុយ ស្រគៀល បានធ្វើដំណើរគ្រប់ច្រកល្ហក ទាំងអស់។
ជាមួយដំណើរគ្រប់ច្រកល្ហកនេះធ្វើឱ្យលោក ហ៊ុយ ស្រគៀល បានមើលឃើញជាក់ស្តែងលើការរីកចម្រើន និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
បន្ទាប់ពីបានឃើញភាពរីកចម្រើនដោយផ្ទាល់ភ្នែកបែបនេះ បានធ្វើឱ្យលោក ស្រគៀល សម្តែងនូវការសោកស្តាយ និងមានវិប្បដិសារីផងដែរ ចំពោះការអត្ថាធិប្បាយរបស់លោកនាពេលកន្លងមក ដោយបានប្រមាថ និងតិះទៀនធ្ងន់ៗទៅលើរាជរដ្ឋាភិបាល។
ជាមួយនឹងការដោយហើរដោយសេរីលើទឹកដីខ្មែរ លោក ស្រគៀល បានអញ្ជើញខ្មែរនៅក្រៅប្រទេសទាំងអស់ ចូលមកលេងស្រុកខ្មែរ ដើម្បីបានឃើញផ្ទាល់ភ្នែកចំពោះ ស្ថានភាពសង្គម ក៏ដូចជាការអភិវឌ្ឍទាំងឡាយ៕