(កំពត)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់រថយន្តMazda សេរីឆ្នាំ២០១៣មួយគ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីប្រើប្រាស់ប្រចាំការលើកិច្ចការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងខេត្ត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ នគរបាលរបស់យើង បានទទួលរថយន្តនេះមួយគ្រឿង ពីនាយឧត្តមសេនីយ៍អគ្គស្នងការ ដើម្បីពង្រឹងការងារសន្តិសុខ និងថែរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង។
លោកស្នងការ បានប្តេជ្ញាថា នឹងប្រើប្រាស់រថយន្តមួយគ្រឿងនេះឲ្យចំគោលដៅ តបទៅអ្វីដែលថ្នាក់ដឹកនាំបានដាក់ទិសដៅ និងចង់បាន៕