Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងអគារពាណិជ្ជកម្ម​លំដាប់ High Class, The Elysee ត្រៀមបើក​លក់ដំណាក់កាល​ទី៤ ក្នុងពេល​ឆាប់ៗនេះ​

18-07-2016 16:50

(ភ្នំពេញ)៖ The Elysee គឺជាគម្រោងអចលនទ្រព្យ ដែលអភិវឌ្ឍឡើងដោយ មានការច្នៃប្រឌិតខ្ពស់ និងមានភាពបត់បែនច្រើន ទាំងការរចនាម៉ូដ ការឌីហ្សាញ និងជាប្រភេទអគារ ដែរលអាចបើកនូវអាជីវកម្មផ្សេងបានដូចជា ការិយាល័យ ភោជនីយដ្ឋាន សណ្ឋាគារ និងអគារស្នាក់នៅ។

The Elysee គឺជាប្រភេទអគារដែលមានទទឹងចាប់ពី៨ម៉ែត្រ កំពស់៨ជាន់ឡើងទៅ និងជាអគារពាណិជ្ជកម្មថ្មី១ ដែលចាប់ផ្ដើមអភិវឌ្ឍ ក្នុងរាជធានីភ្នំពេញ ហើយស្ថិតនៅទីតាំង ដែលកំពុងពេញនិយម សម្រាប់គ្រប់សំណាក់មហាជន ក្នុងនិងក្រៅប្រទេស គឺទីក្រុងកោះពេជ្រ។

គម្រោង The Elysee ជាអគារដែលសាងសង់លើផ្ទៃដី ប្រមាណជាង៧ហិចតា ដែលមានចំណត់រថយន្ដក្រោមដី២ជាន់ ដែលអាចចតរថយន្ដបានរហូតដល់ ទៅ២០០០គ្រឿងទៀតផង។

សូមជម្រាប់ផងដែរថា គម្រោង The Elysee គឺហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា ត្រូវបានវិនិយោគទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ មានផ្ទះល្វែង២៦៦ល្វែង រីឯការលក់ត្រូវបែងចែកជា៦ ដំណាក់កាល តែបច្ចុប្បន្នដំណាក់កាល១, ២ និង៣ ត្រូវបានលក់អស់ជាស្ថាពរ ក្នុងតម្លៃ៩០០ដុល្លារក្នុងម៉ែត្រការ៉េ ហើយគ្រោងប្រគល់ផ្ទះជូនអតិថិជន នៅចុងឆ្នាំ២០១៦នេះ ហើយដំណាក់កាលទី៤ នឹងបើកលក់ក្នុងពេលឆាប់ៗនេះ៕