Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងបើកការវាយប្រហារសងសឹកលើមូលដ្ឋាន ISIS ទាំងយប់ និងត្រៀមបង្កើត «តំបន់គ្មានហានិភ័យ» នៃភេរវកម្មសម្រាប់ប្រជាជនដើរកម្សាន្ត

18-07-2016 16:30

(ប៉ារីស)៖ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Jean-Yves Le Drian បានថ្លែងថា កងទ័ពអាកាសបារាំងបានបើកការ វាយប្រហារទៅលើមូលដ្ឋានរបស់ក្រុម ISIS ទាំងយប់ ក្រោយប៉ុន្មានថ្ងៃនៃការវាយប្រហារនៅទីក្រុង Nice ភាគអាគ្នេយ៍ បារាំង ដែលនាំឲ្យមនុស្សក្មេងចាស់ប្រុសស្រី ៨៤នាក់ស្លាប់ និងរាប់រយនាក់រងរបួស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាល្ងាចថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ងាកមកមើលបញ្ហាសន្តិសុខក្នុងប្រទេសវិញ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Bernard Cazeneuve បាននិយាយនៅថ្ងៃ ចន្ទនេះ អមជាមួយលោក Le Drian ផងដែរថា កងកម្លាំងប៉ូលិសប្រមាណ ៣,០០០នាក់ នឹងត្រូវដាក់ឲ្យដើរល្បាតនៅ រដូវក្តៅតាមតំបន់ឆ្នេរសមុទ្រ ដែលនឹងមានពិធីបុណ្យនានាប្រារព្ធឡើង។ បារាំងនឹងបង្កើតតំបន់មួយដែលមានឈ្មោះថា «តំបន់គ្មានហានិភ័យ» ដែលមិនធ្លាប់មានពីមុនមក ទុកសម្រាប់ឲ្យប្រជាជនកម្សាន្ត ដោយមិនមានការភ័យព្រួយ ថានឹងកើតមានអំពើភេរវកម្មនោះឡើយ៕