(តួកគី)៖ ជាការឆ្លើយតបនឹងរដ្ឋប្រហារបង្ហូរឈាមដែលទើបបញ្ចប់ទៅបីថ្ងៃមកនេះ រដ្ឋាភិបាលតួកគីបានសម្រេច ដកកងកម្លាំងប៉ូលិសទូទាំងប្រទេសសរុប ៨,០០០នាក់ចេញពីតួនាទី ដោយសង្ស័យថាពួកគេបានជាប់ពាក់ព័ន្ធ នឹងក្រុមអ្នកផ្សំគំនិតធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រធានាធិបតីលោក Erdogan។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។
ការដកកងកម្លាំងប៉ូលិស ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ បានកើតឡើងក្រោយពីការចាប់ឃុំខ្លួនកងកម្លាំងយោធាសរុប ជាង ៦,០០០នាក់ ដែលមានជាប់ព័ន្ធនឹងការធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដា នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនសរុបជិត ៨០លាននាក់មួយនេះ។ សរុបអ្នកស្លាប់ ក្នុងរដ្ឋប្រហារនោះ គឺមានជិត ៣០០នាក់ ដែលក្នុងនោះជាង ១០០នាក់ជាទាហានធ្វើរដ្ឋប្រហារ៕