(កណ្តាល)៖ រថយន្តមួយគ្រឿងទៀតហើយ បានធ្លាក់ចូលទឹកពេលកំពុងឆ្លងកំពង់ដរ «កោះដាច់» ស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែជនរងគ្រោះ ២នាក់ នៅក្នុងរថយន្តនោះត្រូវបាន ប្រជាពលរដ្ឋជួយស្រង់ចេញទាន់ តែនៅសន្លប់នៅឡើយ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ពិតជាមានករណីនេះមែន តែមិនទាន់ដឹងពិតប្រាកដពីរឿងហេតុនោះទេ ខណៈកំពុងទៅកាន់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។
តែសេចក្តីរាយការណ៍ បឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ ជនរងគ្រោះប្រុស-ស្រី២នាក់ បានបើករថយន្តមួយគ្រឿង ឆ្លងទន្លេ តាមកំពង់ចម្លង «កោះដាច់» តែពេលបើកចុះនោះ ក៏ជ្រុលហ្គ៊ែរបណ្តាលឲ្យធ្លាក់ទឹកតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ បានជួយស្រង់ជនរងគ្រោះ ចេញពីទឹក ដើម្បីជួយធ្វើចលនា សង្គ្រោះជីវិត៕