(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ចំនួន ៩ចំណុច ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games 2023) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ចំណុចទាំង៩ ដែលលោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់នេះ រួមមាន៖

*ទី១៖ កម្ពុជាទទួលបានជោគជ័យពិត ភាពជាម្ចាស់ផ្ទះ (សម្រេចគោលដៅ) ផ្តល់ជូនភាពរីករាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ

*ទី២៖ កម្ពុជាទទួលបានជោគជ័យពិត បានបង្កើតប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ឈលេខរៀងទី៤ មេដាយ ២៨២ (មាស ៨១ ប្រាក់ ៧៤សំរិទ្ធ ១២៧) និងបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ SEA GAMES ដែលកន្លងគ្មានប្រទេសណាធ្វើបានដូចកម្ពុជា»

*ទី៣៖ កម្ពុជាទទួលបានជោគជ័យពិត ពីបេះដូង និងសមាណចិត្តប្រជាជនកម្ពុជាខ្លួនឯងផ្ទាល់

*ទី៤៖ កម្ពុជាទទួលបានជោគជ័យ បានបង្ហាញពីសមត្ថភាពពិតរបស់កម្ពុជា ទាំងសមត្ថភាពរៀបចំ និងសម្តត្ថភាពកីឡាករ

*ទី៥៖ បានបង្កើតភាពអស្ចារ្យផ្សេងៗ ចេញពីកីឡាទាញចំណាប់អារម្មណ៍ពីពិភពលោក (ការរត់ក្រោមតំណក់ទឹកភ្លៀង របស់ ប៊ូ សំណាង…)

*ទី៦៖ ស្មារតីពិតរបស់ខ្មែរ គឺស្មារតីនៃប្រជាជាតិមានបេះដូងទូលាយ រួសរាយ អត់ធ្មត់ កាយវិការប្រជាជាតិថ្លៃថ្នូរ

*ទី៧៖ តម្លៃពិតនៃសន្តិភាព កីឡារស់ក្នុងសន្តិភាព

*ទី៨៖ ការចំណាយកញ្ចប់ថវិកា (ដែលមិនគិតថ្លៃផ្សេងៗ) ពិតជាទទួលបានមកវិញនូវការនឹកស្មានមិនដល់ និងជាការចងចាំគ្មានពីរ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ព្រោះថាក្នុងពេលតែមួយ ការផ្សាយចេញពីភាពអស្ចារ្យកម្ពុជា ពិតជាច្រើនករណី ច្រើនសារព័ត៌មានទាំងអាជីព និងបណ្តាញសង្គមរាប់ម៉ឺន

និងទី៩៖ ជោគជ័យបំផុតមួយទៀត ការទទួលស្គាល់ ល្បីសុះសាយ នៃកីឡាគុណខ្មែរ និងល្បុក្កតោ៕