(ហ្សឺណែវ)៖ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសស្វីស បានរៀបចំពិធីប្រកាសបញ្ចូល សមាជិកបក្សថ្មីបន្ថែម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ណី សំអុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសស្វីស លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំទ្វីបអឺរ៉ុប និងលោក ម៉ី វ៉ាន់ ប្រធានក្រុមការងារ ប្រចាំប្រទេសស្វីស និងតំបន់ Lyon។
ក្នុងឱកាសនោះដែរ លោក ហួត ហាក់ បានថ្លែងថា ពិធីប្រកាសបញ្ចូលសមាជិកជាច្រើននាក់ បន្ថែមទៀតនោះ គឺដោយសារប្រជាពលរដ្ឋ ខ្មែរនៅទីនោះកាន់តែយល់ច្បាស់អំពី ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបបានសម្រេចចិត្តមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើងៗ៕