(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានចូលគាស់ផ្ទះសំណាក់ឈ្មោះ ប៉ិច អ៉ី ហ្ស៊ី ដោយយកបានទ្រព្យសម្បត្តិអស់មួយចំនួន នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹងពី ជនរងគ្រោះហើយកម្លាំងនគរបាលក្រោមការបញ្ជាពីលោកស្នងការ បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតតាមចាប់ជនសង្ស័យរូបនេះតែម្តង។
ជនរងគ្រោះមានឈ្មោះ DIEGO IGNACIO អាយុ២៥ឆ្នាំ មុខរបរ ភ្ញៀវទេសចរណ៍ កាន់លិខិឆ្លងដែនលេខPO:9101015 ដោយឡែកជនសង្ស័យដែលចាប់ឃាត់ខ្លួនបានឈ្មោះ សង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ។
មន្រ្តីនគរបាលបានបញ្ជាក់ថា «បន្ទាប់ពីឃាត់ខ្លួន កម្លាំងយើងដកហូតបាន កាបូប៦ ម៉ាស៊ីនថត១គ្រឿង iPad ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត»។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូននៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនីតិវិធី៕