ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៨៦,៩៣៦នាក់, ដូសទី៣ចំនួន ១០,៦៣៦,៦៩៧នាក់, ដូសទី៤ចំនួន ៥,១៩០,៨៩៥នាក់, ដូសទី៥ចំនួន ១,៨៣៩,៨៦៥នាក់ និងដូសទី៦ចំនួន ៣៩៨,៣២៤នាក់ (គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣) (Video inside)
16-05-2023 22:46
(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៦,៩៣៦នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩២,៩៥៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៦០០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,១២២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៧២៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,៥២៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៣៦,៦៩៧នាក់, ដូសទី៤ចំនួន ៥,១៩០,៨៩៥នាក់, ដូសទី៥ចំនួន ១,៨៣៩,៨៦៥នាក់ និងដូសទី៦ចំនួន ៣៩៨,៣២៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕