(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ចេញសេចក្ដីជូនដំណឹងស្ដីពីការទទួលចុះឈ្មោះចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៣ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនបរធនបាល ក្រុមបរធនបាលនៃបរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលរូបវន្តបុគ្គលឯករាជ្យ ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ឬបុគ្គលដែលត្រូវចូលរួម ឬមានបំណងចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សូមមកចុះឈ្មោះ និងបង់ថ្លៃចូលរួមវគ្គបណ្តុះបណ្តាលនេះនៅនិយ័តករបរធនបាលកិច្ច ដែលមានទីតាំងនៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (ជាន់ទី៨) អាសយដ្ឋានផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ឬតេលេក្រាម ០១០ ៤១៥ ៥២០/០៩៦ ៧៤០ ៨៨៩៣/០៧៧ ២៧៨ ០១៩ ឬអ៊ីមែល៖ [email protected]។
ចំពោះវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិនេះ ត្រូវបង់ថ្លៃចូលរួមចំនួន ៨០០,០០០រៀល ក្នុងមួយនាក់។
ចំពោះពាក្យស្នើសុំសូមទាញយកតាមរយៈតំណមួយនេះ https://drive.google.com/drive/folders/1H3CkIbsZaBsbW4BqVggBPZIIPfNzni2k ឬ តាមរយៈ QR Code ខាងក្រោម។
ចំពោះកាលបរិច្ឆេទក្នុងការរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៣ ន.ប.ធ. នឹងជម្រាបជូននៅពេលក្រោយ៕