(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ថ្ងៃបើកសម្ពោធសាខាទី៤ថ្មីមុនីវង្ស របស់ Lotteria បឺហ្គឺ ជាម៉ាកយីហោដ៏ល្បីនាំមុខគេ របស់ប្រទេសកូរ៉េ ដែលនាំចូលដោយក្រុមហ៊ុន YINKOK FOOD Corp មានរសជាតិឈ្ងុញឆ្ងាញ់ និងផលិតផលគុណភាពពិត១០០% បានធ្វើការចាប់រង្វាន់ពិសេសជាច្រើន ដោយបានរកឃើញអ្នកឈ្នះរង្វាន់ ទូរស័ព្ទដៃ ១គ្រឿង ទូរទស្សន៍ចំនួន៣រង្វាន់ និងរង្វាន់ផ្សេងទៀត ពី Lotteria ។
អតិថិជនដែលឈ្នះរង្វាន់ រួមមាន ៖ ម៉េង ឈូ ឈ្នះរង្វាន់ធំទូរទស្សន៍ Sony ៤៣ អ៊ីង១គ្រឿង និងអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung J5 ចំនួន៣គ្រឿងទៀត បានទៅលើ សាន សារីតា, ថា សុផាត និង ហុង។
លោក សាបៀ ហ្គូដដឺល ប្រធានគ្រប់គ្រងក្រុមហ៊ុន យីន កុក ហ្វូតខប បានថ្លែងថា «ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែគាំទ្រនូវ Lotteria បឺហ្គឺ កន្លងមកនេះ ហើយក៏ដូចជាការអបអរក្នុងឱកាស ក្នុងថ្ងៃបើកសម្ពោធនូវសាខាថ្មីទី៤ មុនីវង្សរបស់ Lotteria ផងដែរ ខាងក្រុមហ៊ុនយើងខ្ញុំ និងដៃគូពិសេសគឺ pepsi Camboodia បានផ្ដល់រង្វាន់ពិសេសៗជាច្រើនក្រៅពី ទូរទស្សន៍ និងទូរស័ព្ទដៃ ដែលរួមមាន កម្មវិធីទិញ២ថែម១ រួមទាំងកម្មវិធីពិសេសៗជាច្រើនទៀត»។
លោកបន្ដថា Lotteria មានដើមកំណើតនៅប្រទេសកូរ៉េ នៅក្នុងឆ្នាំ១៩៧៩ ហើយបើគិតមកដល់ពេលនេះ គឺរយៈពេល៣៧ឆ្នាំហើយ។ នៅក្នុងឆ្នាំ២០១២ Lotteria បានបន្តបើកហាងទី ១,០០០ហាង ក្នុងប្រទេសកូរ៉េ ហើយបានគិតមកដល់ពេលនេះគឺ Lotteria មានហាងជាង ១៥០០ហាង នៅក្នុងពិភពលោក។
លោកបន្ថែមថា សម្រាប់នៅកម្ពុជាវិញ គឺ Lotteria បានឈានជើងមកដល់កម្ពុជា ក្នុងឆ្នាំ២០១៥ ដែលគិតមកដល់ឥឡូវមានចំនួន៤សាខាហើយ គឺនៅផ្សារទំនើប AEON MaLL, នៅផ្សារទំនើប សូរិយា, ផ្សារទំនើបសុវណ្ណា និងនៅផ្លូវមុនីវង្ស៕