(ភ្នំពេញ)៖ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាព នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសមួយស្ដីអំពីការសម្រេចចិត្តរបស់លោក ក្នុងការចូលរួមបម្រើជាតិតាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោកបានរៀបចំសន្និសីទកាសែតមួយដើម្បីប្រកាសប្រាប់មហាជនអំពីការផ្លាស់ប្ដូរចំហរនយោបាយរបស់លោក។

ជាបឋម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្ដេចសព្វ ព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដល់ ទូលបង្គំជាខ្ញុំ។

នៅក្នុងសេចក្តីប្រកាសនេះ លោក ព្រាប កុល ក៏បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានផ្តល់នូវសេចក្តីទុកចិត្ត និងឱកាសដល់លោកបានចូលរួមបម្រើជាតិ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលោកអាចមានលទ្ធភាពបន្តបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញឯកទេស បទពិសោធ និងទេពកោសល្យដែលលោកមាន។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់លោកព្រាបកុលស្ដីពីការចូលរួមបម្រើជាតិតាមរយៈរាជរដ្ឋាភិបាល៖