(សៀមរាប)៖ The Pizza Company កំពុងផ្តល់ជូនកម្មវិធីពិសេស ទិញភីហ្សាមួយ ថែមជូនភីហ្សាមួយ ហើយឱកាសដ៏ល្អនេះ មានចាប់ពីនៅថ្ងៃទី ១៨ ដល់ ២៤ ខែ កក្កដា ឆ្នំា២០១៦ សម្រាប់តែសាខាសៀមរាប ដែលមានទីតាំនៅ អង្គរត្រេដសេនធឺ ជិតផ្សារចាស់តែប៉ុណ្ណោះ។
ដោយសារតែមានការគំាទ្រយ៉ាងពេញទំហឹង និងមានសំណូមពរពីអតិថិជនឲ្យបន្ត កម្មវិធីពិសេសនេះនៅសាខាផ្សេងៗទៀត តាមបណ្តាញប្រព័ន្ធសង្គមហ្វេសប៊ុក។ The Pizza Company បានបន្តការទិញភីហ្សាមួយថែមមួយជាថ្មីម្តងទៀត នៅសាខា ខេត្តសៀមរាបនេះ។
កម្មវិធីនេះធ្វើឡើងក៏ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនដែរធ្លាប់តែគាំទ្រភោជនីយដ្ឋាន ដឹ ភីហ្សាខមផេនី ក៏ដូចជាអតិថិជនដែល មិនធ្លាប់សាករសជាតិភីហ្សាពីមុនមក ដើម្បីបានមកពិសា រសជាតិ ភីហ្សាឈ្ងុយឆ្ងាញ់ នឹងផ្តល់ឱកាសឲ្យភ្ញៀវទេសចរ បានកំសាន្ត សប្បាយនៅក្នុងហាងជាដើម។
ក្នុងប្រទេសកម្ពុជាភោយជនីដ្ឋាន ដឹ ភីហ្សា ខមផេនី កម្ពុជា មានចំនួន ២០ ហាង ទំាងនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។
ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ និងមានសាខាច្រើននៅកម្ពុជា ហើយក៏ត្រូវបានទទួលសិទ្ធិនាំចូល និងចែកចាយស្របច្បាប់ សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទ្ធិនាំចូលនូវផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ប៊ីប៊ីឃ្យូ ឈិកខិន(BBQ Chicken) ស្វិនសិន (Sweensen’s) ដេរី ឃ្វីន (Dairy Queen) និងនុំដូហ្វណាត់ គ្រីសស្ពីគ្រីម (Krispy Kreme) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅសហរដ្ឋអាមេរិក៕