(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨៦,៧៣៦នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩២,៨២៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៥៩៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៣,១០៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៧២០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៤,៤៨៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦៣៥,៨៨០នាក់, ដូសទី៤ចំនួន ៥,១៨៩,៥០០នាក់, ដូសទី៥ចំនួន ១,៨៣៨,០៣១នាក់ និងដូសទី៦ចំនួន ៣៩៥,៤៣១នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕