(ភ្នំពេញ)៖ ប្រធានស្តីទីព្រឹទ្ធសភានៃកម្ពុជា លោក នៃ ប៉េណា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានផ្ញើលិខិតមួយច្បាប់ ជូនប្រធានព្រឹទ្ធសភាបារាំង ដោយធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើឧក្រិដ្ឋកម្មដ៏សាហាវ ឃោរឃៅ និងគួរឲ្យស្អប់ខ្ពស់ នៅក្នុងទីក្រុងនីស បណ្តាលឲ្យមនុស្សជាង៨០នាក់ស្លាប់ និងជាង១០០នាក់រងរបួស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

លិខិតរបស់ប្រធានស្តីទី ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា «ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅ និងគួរឲ្យស្អប់ខ្ពើមនេះ»៕

សូមអានលិខិតរបស់ព្រឹទ្ធសភាកម្ពុជា៖