(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និង​ជា​ទីប្រឹក្សាបណ្តុំអង្គការសមាគមសង្គមស៊ីវិល ប្រកាសគាំទ្រទាំងស្រុងលើសេចក្តី​សម្រេច​ចិត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធចុះ​បញ្ជី​ដល់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧។

លោក សឿង សុធានី បានហៅការសម្រេចចិត្តរបស់ គ.ជ.ប បានផ្អែកទាំងស្រុងទៅ​លើលក្ខខន្តិកៈ និងច្បាប់ទាំងឡាយស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោក សុធានី បានហៅការមិនអាចចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើង​ទៀន គឺជាកំហុសរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀនផ្ទាល់ ដែលមានការធ្វេសប្រហេស និងកម្សោយផ្លូវច្បាប់។ ជាពិសេសនោះ គឺការមិនចុះសម្រុងផ្ទៃក្នុងរបស់បក្សតែម្តង៕