(ភ្នំពេញ)៖ ស្ថានទូតតួកគីប្រចាំនៅកម្ពុជា បានប្រកាសថា នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដានេះ ខ្លួននឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបញ្ជាក់ពីការធ្វើរដ្ឋប្រហារដោយ កម្លាំងយោធានៅប្រទេសតួកគី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី ចាប់ខ្លួនយោធាពាក់ព័ន្ធការធ្វើរដ្ឋប្រហារ កើនប្រហែល៦០០០នាក់ បន្ទាប់ពីការធ្វើរដ្ឋប្រហារទទួលបរាជ័យ នេះបើយោងតាមស៊ិនហួរនៅល្ងាចថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០១៦៕