(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងដែលធ្លាប់បានចេញនាពេលកន្លងទៅ បានអះអាងថា ខ្លួននឹងបន្ដរៀបចំទីតាំងផ្សាយបន្ដផ្ទាល់ ពីពិធីបិទការប្រកួតកីឡាស៉ីហ្គេម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងចំនួន៧កន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរៀបចំផ្សាយបន្តផ្ទាល់គឺធ្វើឡើងចាប់ពីម៉ោង៦៖៣០នាទីយប់ រហូតដល់ចប់ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម៖

*ទី១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
*ទី២៖ សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
*ទី៣៖ ក្នុងបុរីប៉េងហួតបឹងស្នួរ ស្ថិតនៅក្នុងសង្កាតីនិរោធ ខណ្ឌច្បារអំពៅ
*ទី៤៖ សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា
*ទី៥៖ សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាងខណ្ឌសែនសុខ
*ទី៦៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
*ទី៧៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ នឹងចូលរួមគាំទ្រទស្សនាការផ្សាយបន្តផ្ទាល់នេះឲ្យបានច្រើនកុះក៏រ និងអធិកអធម ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលព្រះរាជាណាចក្រកម្ពុជា រង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ៕