Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករនៅរោងចក្រកាត់ដេរ Grand East Footwear នៅស្រុកអង្គស្នួលជិត១០០នាក់ ដួលសន្លប់

18-07-2016 11:44

(កណ្តាល)៖ កម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រកាត់ដេរយីហោ Grand East Footwear ចំនួន៨៨នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ខណ:ដែលកំពុងធ្វើការ ដោយមិនទាន់ដឹងមូលហេតុ។

ទីតាំងរោងចក្រមួយនេះ ស្ថិតនៅភូមិអង្គស្នួលទី៣ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានកម្មករបម្រើការងារប្រមាណ១១០០នាក់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង៧:២០នាទីព្រឹកមិញ កម្មករបានចូលទៅធ្វើការធម្មតា ប៉ុន្តែពេលកម្មកកំពុងអង្គុយរៀបចំធ្វើការ ក៏មានកម្មករ០២នាក់ ទន់ដៃទន់ជើង​ដួលសន្លប់ (ក្រុមទី៤) ហើយក៏មានកម្មករផ្សេងៗទៀតទន់ដៃជើង បន្តបន្ទាប់តែម្តង។

ចំពោះមូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ដោយសារតែភាគីរោងចក្រ មិនទាន់អនុញ្ញាតឲ្យមន្រ្តីជំនាញចូលមើលនៅឡើយ តែកម្មករបានលើកឡើងពីរឿងអបិយជំនឿថា មកពីខ្មោចចូល៕