(ត្បូងឃ្មុំ)៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល សាកសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ:សាខាកាកបាទក្រហមខេត្ត ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន ២៥០គ្រួសារ ក្នុងស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែគិតគូរជានិច្ច ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនមានពិការភាព ពិសេសគឺប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត បញ្ជាក់ថា កត្តាសុខសន្តិភាព​បាននាំមកការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនជាបន្តបន្ទាប់​ ដូច្នោះយេីងរួមគ្នាថែរក្សាអ្វីដែលមាន​ និងបន្តការអភិវឌ្ឍន៍ជារាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត​។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ​ គឺបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ​ និងស្ត្រីមានផ្ទៃពោះ​ ដើម្បីលើកកម្ពស់ជីវភាពរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត​​។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្តបន្ទាប់ទៀត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ព្រោះថាមានតែសម្ដេចតេជោ មួយតែប៉ុណ្ណោះដែលនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា បន្តអភិវឌ្ឍន៍ប្រទេសជាតិយើងជារៀងរហូត។

បើតាមលោក បង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ៖ អំណោយដែលប្រគល់ជូនពលរដ្ឋក្រីក្រងាយរងគ្រោះនៅស្រុកអូរាំងឪ ចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕